Thursday, June 25, 2015

​សមណសិស្សស្វាធ្យាយព្រះវិន័យបិដក


សាលាពុទ្ធិកបឋមសិក្សាវត្តមុនីសុណ្ណ (វត្តគង់ម៉ុច) ជាស្ថាប័នកំពុងបណ្ណុះបណ្តាលនូវ ធនធាន ព្រះសង្ឃ ជាសមណសក្យបុត្រ ទាំងពុទ្ធចក្រ និងអាណាចក្រ ដើម្បីឱ្យមានចំណេះដឹង ក្នុងការរស់នៅប្រចាំថ្ងៃមាន គុណតម្លៃ ក្នុងសង្គម ។ ពិតមែនហើយប្រទេសដែលរីកចំរើនទៅបាន អាស្រ័យលើ កត្តាធនធានមនុស្សនេះ ជាចម្បងបំផុត  ។ ដោយយល់ឃើញបែបនេះទើបគណៈគ្រងគ្រងវត្តមុនី សុវណ្ណ (វត្តគង់ម៉ុច) បានប្រឹងប្រែងគ្រប់ឧបសគ្គ ក្នុងការបង្កើតឡើងនូវ សាលាពុទ្ធិកនេះឡើង ដើម្បីឱ្យកុលបុត្រ ដែលបានបព្វជ្ជាក្នុងសំណាក់ព្រះពុទ្ធសាសនា បានសិក្សារៀនសូត្រ ។ 
 សូមព្រះតេជគុណ និងពុទ្ធបរិស័ទ មេត្តាយកចិត្តទុកដាក់ ចំពោះសមណសិស្ស ដែលកំពុងសិក្សានេះឱ្យស្ថិតស្ថេរក្នុងព្រះពុទ្ធសាសនាតរៀងទៅ "វិនយោ សាសនស្ស មូលំ" សូមអនុមោទនា....!

No comments:

Post a Comment