រចនាដោយៈ កូនពៅ(សុត)
Saturday, June 26, 2021
បទពិចារណា«ឥទ្ធិពលសុរា»
បទពិចារណា«ឥទ្ធិពលសុរា»
ពោលដោយ ភិក្ខុ រតនឃោសកោ សោម សេរីឫទ្ធី
បច្ចេកទេ សំឡេង និងរូបភាព កូនពៅ (សុត)
បទពិចារណា«ចាស់ថាកុំជោ»
បទពិចារណា«ចាស់ថាកុំជោ»
ពោលដោយ ភិក្ខុ រតនឃោសកោ សោម សេរីឫទ្ធី
បច្ចេកទសៈ សំឡេង និងរូបភាព កូនពៅ (សុត)
Monday, June 21, 2021
នាទីទស្សនាទាន មត៌កព្រះពុទ្ធសាសនា និងសង្គម
នាទីទស្សនាទាន
រៀបចំដោយៈ មូលនិធិទ្រទ្រង់សមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម
ផ្សាយតាមរលកធាតុអាកាសវិទ្យុវិមានអង្គរ FM 106:00 MHz ខេត្តសៀមរាប
ពីម៉ោង ៩:០០-១០:០០ យប់ ផ្សាយចេញពីវត្តប្រាសាទលលៃ
សូមសវនិកជន បន្តតាមស្តាប់ និងទស្សនា ដោយមេត្រិធម៌ !!
ព័ត៌មានបន្ថែមៈ ០៧៧ ៩៥៥ ៥៩៦ / ០៩៨ ៩៥៥ ៥៩៦
សូមអរព្រះគុណ និងសូមអរគុណ !!
នាទីទស្សនាទាន មត៌កព្រះពុទ្ធសាសនា និងសង្គម
នាទីទស្សនាទាន មត៌កព្រះពុទ្ធសាសនា និងសង្គម
ប្រធានបទៈ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន ៤យ៉ាង
ផ្សាយតាមរលកធាតុអាកាសវិទ្យុវិមានអង្គរ FM 106:00MHz ខេត្តសៀមរាប
ពីម៉ោង ៩០០១០០០ យប់ ផ្សាយចេញពីវត្តប្រាសាទលលៃ
សូមសវនិកជន ស្តាប់ និងទស្សនា ដោយមេត្រីធម៌ !!
ព័ត៌មានបន្ថែមៈ ០៧៧ ៩៥៥ ៥៩៦ / ០៩៨ ៩៥៥ ៥៩៦
Friday, June 18, 2021
នាទីទស្សនាទាន មត៌កព្រះពុទ្ធសាសនា និងសង្គម
នាទីទស្សនាទាន មត៌កព្រះពុទ្ធសាសនា និងសង្គម
ផ្សាយតាមរលកធាតុអាកាសវិទ្យុវិមានអង្គរ FM106 MHz ខេត្តសៀមរាប
ផ្សាយចេញពីវត្តប្រាសាទលលៃ ពីម៉ោង៩:០០-១០:០០ យប់
ទូរស័ព្ទៈ ០៧៧ ៩៥៥ ៥៩៦ / ០៩៨ ៩៥៥ ៥៩៦
សូមអនុមោទនា !!
Saturday, May 22, 2021
Thursday, May 13, 2021
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម
សូមគុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាមហាស្វេតឆ័ត្រ ជួយបីបាច់ថែរក្សា និងប្រោះព្រំ ព្រះសព្ទសាធុការពរ សិរីសួស្តី ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម ៦៨ យាងចូល ៦៩ព្រះវស្សា
ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព សូមព្រះបរមរាជានុញ្ញាត ចូលរួម សំដែងនូវអំណរសាទរ និងសោមនស្សរីករាយ និងសូមក្រាបបង្គំទូលថ្វាយព្រះពរជ័យ សូមព្រះករុណាទ្រង់មានព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះបញ្ញាវាងវៃ ដេីម្បីគង់នៅក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្រ្តខ្មែរ ជានិច្ចនិរន្តរ៍ តរៀងទៅ ។
ទូលព្រះបង្គំ ខ្ញុំព្រះករុណា អាត្មាភាព រតនឃោសកោ សោម សេរីឫទ្ធី និងសហការី សមាគមមត៌កព្រះពុទ្ធសានា និងសង្គម ។
ថ្ងៃសុក្រ ៣កេីត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥, ត្រូវនឹងថ្ងៃទី១៤ ខែឧសភា គ.ស.២០២១
Wednesday, April 7, 2021
សារប្រយោជន៍សមាធិ
សារប្រយោជន៍សមាធិ
សមាធិ គឺជា ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។
សមាធិ មាន ២យ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ។
សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្ត ចងចិត្តឱ្យជាប់ ក្នុងអារម្មណ៍តែមួយ មិនបណ្តោយឱ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ ។
សមថសមាធិ មាន ៣ កំរិត តាមកម្លាំងនៃការប្រតិបត្តិ ពោលគឺ៖
១- ខណិកសមាធិ គឺ សមាធិ ដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ ។
២- ឧបចារសមាធិ គឺ សមាធិ ដែលចិត្តស្ងប់រម្ងាប់ប្រាសចាកនីវរណទាំង៥ តែមិនជាអារម្មណ៍របស់អង្គឈាន មានបឋមជ្ឈានជាដើមនោះទេ ប៉ុន្តែអារម្មណ៍របស់ឧបចារសមាធិនេះ គឺជា អារម្មណ៍សមាធិ ដែលចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិ ។
៣- អប្បនាសមាធិ គឺ សមាធិចិត្ត ដែលគង់ស៊ប់ក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម ដែលចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មាន វិតក្ក វិចារ បីតិ សុខ ឯកគតា រួមជាអង្គ ៥ ។
រូបថតដោយ រិទ្ធីសា ស.ពស ឬ ABS ambodia
សមាធិ
សារប្រយោជន៍សមាធិ
សមាធិ គឺជា ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។
សមាធិ មាន ២ យ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ។
សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្ត ចងចិត្តឱ្យជាប់ ក្នុងអារម្មណ៍តែមួយ មិនបណ្តោយឱ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ ។
សមថសមាធិ មាន ៣ កំរិត តាមកម្លាំងនៃការប្រតិបត្តិ ពោលគឺ៖
១- ខណិកសមាធិ គឺ សមាធិ ដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ ។
២- ឧបចារសមាធិ គឺ សមាធិ ដែលចិត្តស្ងប់រម្ងាប់ប្រាសចាកនីវរណទាំង៥ តែមិនជាអារម្មណ៍របស់អង្គឈាន មានបឋមជ្ឈានជាដើមនោះទេ ប៉ុន្តែអារម្មណ៍របស់ឧបចារសមាធិនេះ គឺជា អារម្មណ៍សមាធិ ដែលចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិ ។
៣- អប្បនាសមាធិ គឺ សមាធិចិត្ត ដែលគង់ស៊ប់ក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម ដែលចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មាន វិតក្ក វិចារ បីតិ សុខ ឯកគតា រួមជាអង្គ ៥ ។
រូបថតដោយ រិទ្ធីសា ស.ពស ឬ ABS ambodia
Saturday, April 3, 2021
Subscribe to:
Posts (Atom)