Wednesday, April 7, 2021

សារប្រយោជន៍សមាធិ



សារប្រយោជន៍សមាធិ
សមាធិ គឺជា ការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬ ការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព ។
សមាធិ មាន ២យ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន ។
សមថកម្មដ្ឋាន គឺជា ការគ្រៀកចិត្ត ចងចិត្តឱ្យជាប់ ក្នុងអារម្មណ៍តែមួយ មិនបណ្តោយឱ្យចិត្តត្រាច់ចរ ទៅរកអារម្មណ៍ផ្សេងៗ ។
សមថសមាធិ មាន ៣ កំរិត តាមកម្លាំងនៃការប្រតិបត្តិ ពោលគឺ៖
១- ខណិកសមាធិ គឺ សមាធិ ដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ ។
២- ឧបចារសមាធិ គឺ សមាធិ ដែលចិត្តស្ងប់រម្ងាប់ប្រាសចាកនីវរណទាំង៥ តែមិនជាអារម្មណ៍របស់អង្គឈាន មានបឋមជ្ឈានជាដើមនោះទេ​ ប៉ុន្តែអារម្មណ៍របស់ឧបចារសមាធិនេះ គឺជា អារម្មណ៍សមាធិ ដែលចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិ ។
៣- អប្បនាសមាធិ គឺ សមាធិចិត្ត ដែលគង់ស៊ប់ក្នុងអារម្មណ៍នៃឈានសមាបត្តិ មានរូបជ្ឈានជាដើម ដែលចិត្តខណៈនោះកំពុងសោយអារម្មណ៍ដែលជាអង្គនៃឈាន មាន វិតក្ក វិចារ បីតិ សុខ ឯកគតា រួមជាអង្គ ៥ ។
រូបថតដោយ​ រិទ្ធីសា​ ស.ពស​ ឬ ABS ambodia

 

No comments:

Post a Comment